Please enter your username or email address. You will receive a link to create a new password via email.
ទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស ស្តីពីការរស់នៅប្រកបដោយនិរន្តរភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័ន
ការវាយតម្លៃ និង ពិនិត្យមើលលទ្ធភាព
ពិនិត្យមើល ប្រសិទ្ធភាព
របាយការណ៍វាយតម្លៃសង្ខេបអំពីគម្រោងសាងសង់ប្រព័ន្ធឡជីវឧស្ម័ន
វាយតម្លៃ សង្ខេប
ពិនិត្យមើលលទ្ធភាព និងសក្តានុពលផលិតជីវឧស្ម័ន
ប្រព្ធ័ន្ធចម្រាះជីវឧស្ម័ន និងវាយតម្លៃ
គម្រោងសាងសង់ប្រព័ន្ធចម្រោះជីវឧស្ម័ន
សមាជិកនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC)បានទទួលការបណ្តុះបណ្តាលស្តីពីជម្រើសនានាក្នុង ការប្រើប្រាស់ជីវឧស្ម័ន (ក្រៅពីការយកជីវឧស្ម័នទៅបម្លែងថាមពល)ដែលចេញពីប្រភពផ្សេងៗ។
សមាជិកពីររូបរបស់BTICគឺលោកឡោលីតួនិងលោកហ៊ីនលីហួរបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល១០ ថ្ងៃស្តីពីជីវឧស្ម័ននិងសារាចរកសិកម្មសម្រាប់បណ្តាប្រទេសអាស៊ីនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី១២-២៥ខែតុលាឆ្នាំ២០១៧។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្រោមក្របខណ្ឌនៃគម្រោង”កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ˝ដែលគាំទ្រថវិការ ដោយមូលនិធិបរិស្ថានពិភពលោក(GEF-5)
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ការយល់ដឹងជាមូលដ្ឋានដល់អ្នកចូលរួមអំពីការផលិត ការបន្សុទ្ធនិងការប្រើប្រាស់ជីវឧស្ម័នដែលផលិតពីលាមកជ្រូកនៅកសិដ្ឋានខ្នាតមធ្យមនិងខ្នាតធំនៅកម្ពុជា