BTIC បានទទួលវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាជីវឧស្ម័នពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពល (ERDI) ដែលមានមូលដ្ឋាននៅប្រទេសថៃ

ភ្នំ​ពេញ​ថ្ងៃ​ទី​ ១៤-​១៦​ ខែ​មីនា​៖ អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​អភិវឌ្ឍន៍​​ឧស្សាហកម្ម(UNIDO) សហការ​ជា​មួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​តាម​រយៈមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មាន​ជីឧស្ម័នខ្នាតធំ (BTIC) និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍថាមពលនិងថាមពល (ERDI)​ដែលមានមូលដ្ឋាននៅប្រទេសថៃបានរៀបចំ សិក្ខាសាលាបណ្តុះបណ្តាលរយៈពេលបីថ្ងៃស្តីពីជីវឧស្ម័នខ្នាតធំដោយប្រើប្រាស់លាមកជ្រូក៖ដំណោះស្រាយសម្រាប់អគ្គិសនីកម្មជនបទនិងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ការយល់ដឹងជាមូលដ្ឋានដល់អ្នកចូលរួមអំពីការផលិត ការបន្សុទ្ធនិងការប្រើប្រាស់ជីវឧស្ម័នដែលផលិតពីលាមកជ្រូកនៅកសិដ្ឋានខ្នាតមធ្យមនិងខ្នាតធំនៅកម្ពុជា។

 

 ˝ការបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ណាស់ព្រោះវាបានជំរុញយល់ដឹងរបស់សិក្ខាកាម ពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំដែលមានលក្ខណខុសគ្នាទៅនឹងឡជីវឧស្ម័នជាលក្ខណៈគ្រួសារ។ វាបង្ហាញពីរូបភាពទាំងមូលនៃប្រព័ន្ធជីវឧស្ម័នដែលធ្វើអោយខ្ញុំកាន់តែយល់ដឹងអំពីប្រព័ន្ធនេះជាងមុន”​ តាមប្រសាសន៍របស់អ្នកស្រី  អាស៊ីគីនដែលជាជំនាញការអភិវឌ្ឍន៍អត្ថបទនៃ BTIC ។

 

លោកហ៊ឹមសម្បត្តិប្រធានគ្រប់គ្រងបច្ចេកទេសនៃកម្មវិធីឡជីវឧស្ម័នជាតិបានមានប្រសាសន៍បន្ថែមទៀតថា "ខ្ញុំសង្ឃឹមថានឹងមានឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្ទាប់ដែលផ្តល់ព័ត៌មានបន្ថែម (បច្ចេកទេស) ស្តីពីប្រព័ន្ធជីវឧស្ម័នខ្នាតធំ និងការប្រើប្រាស់របស់វានៅក្នុងបរិបទកម្ពុជា "។

 

វគ្គបណ្តុះបណ្តាលនេះបានចូលរួមដោយសិក្ខាកាមចំនួន ២០នាក់មកពីអង្គភាពអប់រំ ស្ថានប័នរបស់រាជរដ្ឋាភិបាល (រួមទាំងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល) ព្រមទាំងធនាគាពាណិជ្ជកម្មដែលក្នុងនោះមានស្រ្តីចំនួន២៥% ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃគម្រោង "កាត់បន្ថយការបំភាយឧស្ម័ន GHG តាមរយៈការជំរុញជីវឧស្ម័នខ្នាតធំ" ដែលឧបត្ថម្ភដោយមូលនិធិបរិស្ថានពិភពលោក(GEF)។