សិក្ខាសាលាអនឡាញស្តីពី”ការអនុវត្តល្អ លើការប្រើប្រាស់ និងថែទាំឡជីវឧស្ម័ន និងបរិក្ខារនានានៃម៉ាស៊ីនភ្លើង វគ្គទី២”

កាលព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានសហការជាមួយនឹងកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ(NBP)នៃអគ្គនាយកដ្ឋានផលិតកម្មនិងសុខភាពសត្វ (GDAHP) ក្រោមគម្រោងរបស់ អង្គការយូនីដូ (UNIDO) បានរៀបចំសិក្ខាសាលាអនឡាញស្តីពី”ការអនុវត្តល្អ លើការប្រើប្រាស់ និងថែទាំឡជីវឧស្ម័ន និងបរិក្ខារនានានៃម៉ាស៊ីនភ្លើង វគ្គទី២” ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុប ប្រមាណ ៣៥ នាក់ពីបណ្តា ស្ថាប័នរដ្ឋ កសិដ្ឋាន និង វិស័យឯកជន។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីពង្រឹងចំណេះដឹងលើការគ្រប់គ្រងហានិភ័យ និងវិធានការសុវត្ថិភាព លើការប្រើប្រាស់ឡលក្ខណៈគ្រួសារ និងខ្នាតពាណិជ្ជ ព្រមទាំងការកត់ត្រា និងត្រួតពិនិត្យទិន្នន័យលើការប្រើប្រាស់ម៉ាស៊ីនភ្លើងតាមកសិដ្ឋាន ព្រមទាំងយល់ដឹងអំពីទិដ្ឋភាពរួមលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

Youtube: https://www.youtube.com/watch?v=27LnPNE30P4

 


ភ្ជាប់