វគ្គទី 2 នៃវគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍ស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃព្រហស្បតិ៍៨រោច ខែបឋមាសាឍឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកម្មវិធីពង្រឹងសម្ថភាពរបស់BTICក្រោមក្របខណ្ឌគម្រោង "គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយជំរុញការវិនិយោគលើឡជីវឧស្ម័នខ្នាតធំ˝។ការបណ្តុះបណ្តាលនេះបានពាំនាំទ្រឹស្តីយ៉ាងលំអិតទាក់ទងនឹងការផលិត និងគ្រប់គ្រង Methanogensការប្រើប្រាស់កាកសំណល់ពីប្រព័ន្ធជីវឧស្ម័នយន្តការត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធជីវឧស្ម័ន។សិក្ខាកាមក៏មានឱកាសអនុវត្តប្រើប្រាស់ឧបករណ៍វាស់វែង និងឧបករណ៍ពិសោធន៍ជីវឧស្ម័ន។វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ដោយមានការចូលរួមពីសមាជិករបស់BTIC លោកគ្រូអ្នកគ្រូ និងជំនាញការជាតិដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យជីវឧស្ម័នប្រមាណ២៥នាក់។
សូមស្តាប់យោបល់របស់សិក្ខាកាម។ ទាញយកឯកសារទាក់ទងនឹងវគ្គទី២នៃវគ្គបណ្តុះបណ្តាលស្តីពីបចេ្ចកវិទ្យាខ្នាតធំពីទីនេះ។