ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនិងពិធីប្រគល់បរិក្ខាបច្ចេកទេសដល់ BTIC

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន​ជីវឧស្ម័ន​នៃ​ក្រសួង​កសិកម្ម​ និង​កិច្ចការ​ជនបទ (BIOMA)នៃប្រទេសចិន និង​មជ្ឃមណ្ឌល​យូនីដូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្បូង-ត្បូង ប្រទេស​ចិនបានរៀបចំផ្នែកទីមួយនៃវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំដើម្បីបង្កើនជំនាញចាំបាច់ដល់BTICដើម្បីអោយមជ្ឃមណ្ឌលនេះមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ចំណេះដឹងនិងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាជីវឧស្ម័ននិងផ្នែកពាក់ព័ន្ធរួមមានគោលនយោបាយការបណ្តុះបណ្តាលសេវាប្រឹក្សាយោបល់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងគោលបំណងដើម្បីបង្កើតក្រុមអ្នកជំនាញជីវឧស្ម័នក្នុងតំបន់ដើម្បីផ្តល់សេវាបច្ចេកទេស វគ្គបណ្តុះបណ្តាលនេះត្រូវបានពង្រីកដល់ជំនាញការជាតិពីមហាវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផងដែរ។ 

សរុបមកសិក្ខាកាមចំនួន២៦នាក់បានបញ្ជប់វគ្គបណ្តុះបណ្តាលផ្នែកទី១នេះ។ បន្ថែមលើវគ្គបណ្តុះបណ្តាលបច្ចេកទេស BTIC បានទទួលឧបករណ៍អេឡិចត្រូនិចចាំបាច់និងបរិក្ខារបច្ចេកទេសជីវឧស្ម័នចាំបាច់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជីវឧស្ម័នដែលមានទឹកប្រាក់ចំនួន ២៦០០០ ដុល្លារអាមេរិក។ ជំនួយនេះនឹងជួយលើកកម្ពស់សមត្ថភាពបច្ចេកទេសនិងប្រតិបត្តិការរបស់ BTIC ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

 

 

 

 

 

 

 

 

 


ភ្ជាប់