វាយតម្លៃប្រព័ន្ធចម្រោះខ្នាតធំ និងដំណើរការម៉ាស៊ីនភ្លើងនៅកសិដ្ឋាន

កាលពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២២
ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌល BTIC បានចុះពិនិត្យ និងវាយតម្លៃប្រព័ន្ធចម្រោះខ្នាតធំ និងដំណើរការម៉ាស៊ីនភ្លើងនៅកសិដ្ឋានមួយកន្លែង ដែលមានទីតាំង នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល ម៉ាស៊ីនភ្លើងដំណើរការជាប្រក្រតី ប៉ុន្តែប្រព័ន្ធចម្រោះគឺកាត់សារធាតុ H2S បានតែ ៧០% ដែលថយពី ១៤០០ ppm មកត្រឹមតែ ៤០០ ppm លើសស្តង់ដារអនុញ្ញាត ខណៈប្រើប្រាស់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ចុងក្រោយ ក្រុមការងារបាន ណែនាំ បន្ថែមគ្រាប់ចម្រោះលើសបរិមាណដើម ដើម្បីតាមដានបន្ត។

ភ្ជាប់