BTIC និង​សមាគម​ជីវ​ឧស្ម័ន​អាល្លឺម៉ង់ (FvB) នឹង​ធ្វើការ​សិក្សា​វិភាគ​អំពី​ការ​ប្រើប្រាស់​ជីវ​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា

អង្គការ UNIDO បាន​ធ្វើ​កិច្ច​សន្យា​ការងារ​ជា​មួយ​សមាគម​ជីវឧស្ម័ន​អាល្លឺម៉ង់ (FvB)ដែល​ជា​សមាគម​មួយ​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​សិក្សា​វិភាគ​​លើរ​ការ​ប្រើ​ប្រាស់​ជីវឧស្ម័ន (ក្រៅ​ពី​ការ​យក​ជីវ​ឧស្ម័ន​ទៅ​បម្លែង​ថាមពល)​ដែល​ចេញ​ពី​ប្រភព​ផ្សេងៗ​។ ជា​មួយ​គ្នា​នេះ​FvB នឹង​គាំ​ទ្រ​ដល់ BTIC ដើម្បី​ប្រ​មូល​និង​វិភាគ​ទិន្នន័យ​និង​រៀប​ចំ​របាយការណ៍​រួម​គ្នា​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ប្រកប​ដោយ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ក៏​ដូចជា​ដាក់​បង្ហាញ​ពី​ការប្រើប្រាស់​ជីវឧស្ម័ន​​នា​នា។


ភ្ជាប់ :