សិក្ខាសាលាអនឡាញ ស្តីពី”ការអនុវត្តល្អលើការប្រើប្រាស់ និងថែទាំប្រព័ន្ធឡជីវឧស្ម័ន និងបរិក្ខារម៉ាស៊ីនភ្លើង”

កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២
មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានសហការជាមួយកម្មវិធីជីវឧស្ម័នថ្នាក់ជាតិ (NBP) នៃអគ្គនាយកដ្ឋាន ផលិតកម្មសត្វ និងសុខភាពសត្វ (GDAHP) បានរៀបចំសិក្ខាសាលាអនឡាញ ជាស៊េរីជាលើកទី៣ ស្តីពី”ការអនុវត្តល្អលើការប្រើប្រាស់ និងថែទាំប្រព័ន្ធឡជីវឧស្ម័ន និងបរិក្ខារម៉ាស៊ីនភ្លើង”ដែលមានការចូលរួមសរុបពីអ្នកពាក់ព័ន្ធ សរុប ៣០ នាក់ពីបណ្តា ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អ្នកប្រតិបត្តិករ ម្ចាស់កសិដ្ឋាន និងស្ថាប័នបណ្តុះបណ្តាលនានា។គោលបំណងនៃសិក្ខាសាលាអនឡាញនេះ គឺដើម្បីជម្រុញនិងពង្រឹង ចំណេះដឹងលើការប្រើប្រាស់ និងថែទាំឡជីវឧស្ម័ន ប្រព័ន្ធចម្រោះជីវឧស្ម័ន និងម៉ាស៊ីនភ្លើង។
 
 
 
 

ភ្ជាប់