សិក្ខាសាលាអនឡាញ ស្តីពី "ការអនុវត្តល្អលើការប្រើប្រាស់ និងថែទាំលើប្រព័ន្ធឡជីវឧស្ម័ន និងបរិក្ខារម៉ាស៊ីនភ្លើង វគ្គទី២"

មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំនៅកម្ពុជា (BTIC) នឹងរៀបចំ សិក្ខាសាលាអនឡាញ ស្តីពី "ការអនុវត្តល្អលើការប្រើប្រាស់ និងថែទាំលើប្រព័ន្ធឡជីវឧស្ម័ន និងបរិក្ខារម៉ាស៊ីនភ្លើង វគ្គទី២ " ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Zoom។ សិក្ខាសាលានេះមានគោលបំណង គឺ ពង្រឹងចំណេះដឹង និងស្វែងយល់លើការគ្រប់គ្រងហានិភ័យ វិធានការសុវត្ថិភាព និងកាត់តាមដានទិន្នន័យលើការប្រើប្រាស់ និងថែទាំនៃប្រព័ន្ធជីវឧស្ម័នទាំងមូល (រួមមាន ឡជីវឧស្ម័នខ្នាតតូច និងខ្នាតធំ (ពាណិជ្ជ) ,ប្រព័ន្ធចម្រោះជីវឧស្ម័ន និងម៉ាស៊ីនភ្លើង)។ ប្រសិនបើចាប់អារម្មណ៍ សូមចូលចុះឈ្មោះតាមដំណខាងក្រោម៖
តំណដើម្បចូលសិក្ខាសាលាតាម Zoom meeting ៖

ភ្ជាប់