ដូចដែរបានដឹងរួចមកហើយ, មជ្ឈមណ្ឌល BTIC ក្រោមការគាំទ្ររបស់អង្គការយូនីដូ (UNIDO) និងមូលិនិបរិស្ថានពិភពលោក (GEF) ក្នុងគម្រោង "ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅកាន់បរិយាកាស តាមរយៈការជម្រុញនិងផ្សព្វផ្សាយប្រព័ន្ធជីវឧស្ម័នពេញលេញមួយ", ផ្សព្វផ្សាយចំណេះដឹង ដល់សិស្ស និងនិស្សិត ដើម្បីបង្កើនចំណេះដឹង និងទាញចំណាប់អារម្មណ៍សិស្សានុសិស្សវ័យក្មេងឲ្យកាន់តែយល់អំពីជីវភាពរស់នៅប្រកបដោយចេរភាព តាមរយៈបច្ចេកវិទ្យាជីវឧស្ម័ន ដែលជាប្រភពថាមពលកកើតឡើងវិញមួយដ៏មានសក្តានុពល និងជាមធ្យោបាយយ៉ាងជាក់លាក់មួយក្នុងការគ្រប់គ្រងកាកសំណល់ និងដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពនៅក្នុងការគាំពារបរិស្ថាន ការបន្ស៊ាំនៃស្ថានភាពរស់នៅបែបបៃតង និង ការជម្រុញដល់សេដ្ឋកិច្ចសង្គមនៅតាមសហគមន៍មានភាពប្រសើរឡើងថែមមួយកម្រិត និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ(UN)។