សិក្ខាសាលាអនឡាញលើប្រធានបទ “ការណែនាំបច្ចេកវិទ្យាជីវឧស្ម័ន និងការប្រើប្រាស់”

ពេលព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានខ្នាតធំ (BTIC) បានសហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ (GDAHP) កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ(NBP) ធានាគារប្រៃសណីយ៌កម្ពុជា (PC Bank)និងសាជីវកម្មឥណនទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាអនឡាញលើប្រធានបទ “ការណែនាំបច្ចេកវិទ្យាជីវឧស្ម័ន និងការប្រើប្រាស់” តាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីសំណាក់ ម្ចាស់កសិដ្ឋាន មន្ទីរស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវ ស្ថាប័នហរិញ្ញវត្ថុ ធានាគារ អ្នកស្រាវជ្រាវ ម្ចាស់ជំនួយ និងវិស័យឯកជន ដែលសរុប ៥០ នាក់។ សិក្ខាសាលានេះ មានគោលបំណង ពង្រឹងចំណេះដឹងលើបច្ចេកវិទ្យា ជីវឧស្ម័ន និងស្វែងយល់ដឹងកាន់តែប្រសើរលើគម្រោង ហរិញ្ញប្បទានគាំទ្រដល់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ។

Youtube: https://www.youtube.com/watch?v=EMSdISZpiyM


ភ្ជាប់