(BTIC) បានចុះធ្វើត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពប្រព័ន្ធចម្រោះជីវឧស្ម័នខ្នាតធំ នៅកសិដ្ឋាន M's pig II

ថ្ងៃទី១៨-២១ ខែកុម្ភៈ ឆ្នាំ២០២២ , ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានចុះធ្វើត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពប្រព័ន្ធចម្រោះជីវឧស្ម័នខ្នាតធំ នៅកសិដ្ឋាន M's pig II ដែលមានទីតាំងនៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ អំឡុងពេលបេសសកម្ម ក្រុមការងារបានវាស់វែងគុណភាពហ្គាស មុននិងក្រោយប្រព័ន្ធចម្រោះ និង ពិភាក្សាលើបញ្ហា ព្រមទាំងដំណោះស្រាយលើការដំណើរការប្រព័ន្ធ។ ផ្អែកតាមការវាស់វែងគុណភាពហ្គាស មុនចម្រោះ សម្រាប់មេតាន (CH4) និង សារធាតុអ៊ីដ្រូសែនស៊ុលផួ (H2S) គឺ ៧០ % និង ៥០០០ ppm និងក្រោយចម្រោះ មេតាន(CH4) គឺមិនអីខុសគ្នាជាអត្ថន័យទេ និង H2S ថយចុះមកត្រឹម១៣ ppm ក្រោមកម្រិតអនុញ្ញាតនៅឡើយ។ចំណាំ៖ យោងតាមការណែទាំរបស់អ្នកផ្គត់ផ្គង់ គ្រាប់ចម្រោះត្រូវផ្លាស់ប្តូររៀងរាល់ ១ ខែម្តង។


ភ្ជាប់