រៀបចំពិធីចុះអស្សរណៈយោគយល់

ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២
មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរៀបចំពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមជ្ឈមណ្ឌល BTIC និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមអធិបភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម សឹម ណារ៉ា អនុរដ្ឋលេខាធិកា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,លោកជំទាវ យ៉ើ អាសាគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក គឹម សាវឿនអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជានាយកកម្មវិធីឡជីវឧស្ម័នជាតិ, លោក Wong Keet Loong នាយកប្រតិបត្តិ សាជីវកម្មធានាឥណទានកម្ពុជា និងលោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំជាច្រើនរូបទៀត។ គួរបញ្ជាក់ថា MOU នេះបង្កើតឡើង ដើម្បីកំណត់ កាលានុវត្តភាពឱកាសសម្រាប់សកម្មភាពសហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជម្រុញការវិនិយោគលើ បច្ចេកវិទ្យាជីវឧស្ម័ននេះក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលវេង។
 
 
 

ភ្ជាប់