អបអរសាទរ ខួបទី ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា និងពត៌មាន ជីវឧស្ម័នខ្នាតធំ (BTIC)

អបអរសាទរ ខួបទី ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា និងពត៌មាន ជីវឧស្ម័នខ្នាតធំ (BTIC) ០៨ ធ្នូ ២០១៦-០៨ ធ្នូ ២០២១ ! មជ្ឈមណ្ឌល BTIC កន្លងបានសម្រេចសម្មិទិផលជាច្រើន ពាក់ព័ន្ធនឹងការប្រឹក្សាយោគបល់ លើផ្នែកប្រព័ន្ធ ជីវឧស្ម័នខ្នាតធំ តាមបណ្តាកសិដ្ឋាន និងរោងចក្រកែច្នៃ ផលិតផលកសិកម្ម លើការគ្រប់គ្រងកាកសំណល់រាវកសិកម្ម និងផ្សព្វផ្សាយ និងតំឡើងប្រព័ន្ធជីវឧស្ម័នខ្នាតធំ សម្រាប់ផលិតកម្មអគ្គិសនី ប្រើប្រាស់នៅក្នុងកសិដ្ឋាន ។ កន្លងមក មជ្ឈមណ្ឌល BTIC បានសម្រេចបាន ការធ្វើការវាយតម្លៃ សក្តានុពលជីវឧស្ម័ន រហូតដល់ ១០ កសិដ្ឋាន /រោងចក្រម្យៅដំឡូងមី និង គាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោគបល់ ផ្នែកប្រព័ន្ធជីវឧស្ម័នក្រោមក្របខណ្ឌគម្រោងរបស់អង្កការយូនីដូ ក្នុងនោះដែរ យើងបានសហការ និងសម្រេចបានប្រព័ន្ធចម្រោះនៅក្នុងកសិដ្ឋាន ១ កន្លែង កាលពីឆ្នាំ២០១៩។ នាបច្ចុប្បន្ននេះ តាមរយៈគម្រោង មជ្ឈមណ្ឌល BTIC បានកំពុងធ្វើការជាមួយ កសិដ្ឋានចំនួន០៣ បន្ថែមទៀតលើការតំឡើងប្រព័ន្ធជីវឧស្ម័នពេញលេញសម្រាប់ដំណើរម៉ាស៊ីនភ្លើង។


ភ្ជាប់