ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌល BTIC ជាមួយអ្នកជំនាញអាឡឺម៉ង់ បានចុះបេសកកម្ម

ថ្ងៃទី០៥-0៨ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌល BTIC ជាមួយអ្នកជំនាញអាឡឺម៉ង់ បានចុះបេសកកម្មទៅកាន់កសិដ្ឋាន M's pig ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។គោលបំណងនៃបេសកកម្មនេះគឺដើម្បីពិនិត្យ និង តាមដានដំណើរប្រព័ន្ធចម្រោះថ្មីនៅនោះ ជាមួយដំណើរការម៉ាស៊ីនភ្លើងដំណើរការដោយជីវឧស្ម័ន។បន្ទាប់ពីវាស់វែង យើងសង្កេតឃើញថា ប្រព័ន្ធចម្រោះហាក់បីដូចជាថយប្រព័ន្ធចម្រោះ នៅក្នុងការដកសារធាតុអ៊ីដ្រូសែនស៊ុលផួ H2S ពីជីវឧស្ម័ន បន្ទាប់ពីប្រើប្រាស់ពេញរៀងរាល់ថ្ងៃរហូតដល់៣ សប្តាហ៍បន្ទាប់ប្តូរប្រព័ន្ធចម្រោះថ្មី ដូច្នេះ ក្រុមការងារបានណែនាំអោយប្រតិបត្តិករប្តូរគ្រាប់ចម្រោះថ្មី។

 

 


ភ្ជាប់