វគ្គបណ្តុះបណ្តាលវគ្គទី១ស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ

វគ្គបណ្តុះបណ្តាលវគ្គទី១ស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំកំពុងតែដំណើរការនៅមជ្ឈមណ្ឌលបច្ចេកទេស និងព័ត៌មានវិទ្យាជីវឧស្ម័នខ្នាតធំ (BTIC)នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងចាប់ពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី 28 ខែឧសភាដល់ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី 01 ខែមិថុនាឆ្នាំ 2018។ ខណៈផ្នែកទី 2 គ្រោងនឹងចាប់ផ្តើមនៅចុងខែកក្កដាឆ្នាំ 2018នេះ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់ជូនដោយអ្នកជំនាញមកពីវិទ្យាស្ថានជីវឧស្ម័ននៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ (BIOMA)នៃប្រទេសចិន។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមត្ថភាពរបស់ BTIC ព្រមទាំងធនធានមនុស្សពីសាកលវិទ្យាល័យនិងអង្គភាពពាក់ព័ន្ធនានាដើម្បីបង្កើតអ្នកជំនាញជីវឧស្ម័នក្នុងស្រុក​ដើម្បីផ្តល់សេវាបច្ចេកទេសសម្រាប់ការអភិវឌ្ឍជីវឧស្ម័នខ្នាតធំនៅក្នុងប្រទេស។​ 

វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃគម្រោង "កាត់បន្ថយការបំភាយឧស្ម័ន GHG តាមរយៈការជំរុញជីវឧស្ម័នពាណិជ្ជកម្ម" ដែលត្រូវបានអនុវត្តរួមគ្នាដោយអង្គការ UNIDO សហការជាមួយក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

 

 

 

 

អ្នកអាចទាញយកឯសារបង្រៀនតាមរយៈ៖ http://btic-rua.org/pages/view_training/1


ភ្ជាប់