ថ្ងៃទី ១៤-១៧ ខែមករាឆ្នាំ២០១៧ រាជធានីភ្នំពេញ - វិទ្យាស្ថានជីវឧស្ម័ននៃក្រសួងកសិកម្មរបស់ប្រទេសចិន (BIOMA)បានធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) ដើម្បីសិក្សាពីតម្រូវការរបស់ BTIC និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងគោលបំណងបង្កើតអោយមានសហប្រតិបត្តិការដ៏យូរអង្វែង ក្នុងការកសាងសមត្ថភាពនិងការគាំទ្រដល់ BTIC ។ ដោយយល់ឃើញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបាននឹងកំពុងធ្វើរការពិភាក្សាលើការបង្កើតអនុស្សារណៈយោគយល់គ្នា (MoU)ដើម្បីអភិវឌ្ឍន៍ភាពជាដៃគូដ៏យូរអង្វែង ។