ពិព័រណ៍ខ្នាតតូចស្តីពីបច្ចេកវិទ្យាជីវឧស្ម័នក៏ត្រូវបានប្រារព្ធផងដែរក្នុងអំឡុងពេលនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំដោយមានការចូលរួមពីអ្នកផ្គត់ផ្គង់ចំនួន 8 ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាថៃនិងវៀតណាម។ ពិព័រណ៍នេះមានគោលបំណងផ្តល់ឱកាសដល់កសិដ្ឋានចិញ្ចឹមជ្រូក អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតដើម្បីទាក់ទងគ្នាទៅវិញទៅមកនិងស្វែងយល់ពីតម្រូវការរបស់គ្នាទៅវិញទៅមក។