អំពីBTIC
មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ (BTIC) គឺជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាននិងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ព្រមទាំងផ្តល់សេវាបច្ចេកទេស រាប់បញ្ចូលទាំងការបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធនានាដូចជាកសិដ្ឋានចិញ្ចឹមជ្រូក, អ្នកអភិវឌ្ឍន៍គម្រោង, វិនិយោគគិន,អ្នកធ្វើគោលនយោបាយ, ស្ថាប័នហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវ ព្រមទាំងក្រុមហ៊ុនវិស្វកម្មក្នុងស្រុក។ មជ្ឈមណ្ឌលនឹងរួមចំណែកដល់ការអភិវឌ្ឍថាមពលជីវឧស្ម័នដែលជាប្រភពថាមពលស្អាតនៅតាមកសិដ្ឋានដើម្បីគាំទ្រអគ្គិសនីកម្មជនបទ ព្រមទាំងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បច្ចុប្បន្នប្រភពថាមពលនេះនៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ។
មជ្ឈមណ្ឌល BTIC ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង "កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ" ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការយូនីដូជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF)។ មជ្ឈមណ្ឌលនេះត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ហើយមានទីតាំងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)នៃប្រទេសកម្ពុជា។
BTICមានគោលបំណងរួមមាន៖
ចក្ខុវិស័យ និងបេសកកម្ម៖