(BTIC)បានចុះបេសសកម្ម ទៅកាន់រោងចក្រកែច្នៃស្វាយ KFP

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានចុះបេសសកម្ម ទៅកាន់រោងចក្រកែច្នៃស្វាយ KFP ដើម្បីធ្វើការត្រួតពិនិត្យដំណើរពិសោធន៍ឡជីវឧស្ម័ន ជាមួយសំណល់រាវពីការកែច្នៃស្វាយ និង វាស់វែង គុណភាពជីវឧស័្មន ពីឡខ្នាតធំ និងឡពិសោធន័ ។
ជាលទ្ធផល ជីវឧស្ម័ន ដែលចេញឡពិសោធន៍ និងឡខ្នាតធំ មានសមាសធាតុមេតាន CH4 ចន្លោះ ៦០-៧៥% ខណៈ H2S មានកើនឡើង​រហូតដល់លើស 5,000 ppm ដែលចាំបាច់ត្រូវធ្វើការដកចេញមុនប្រើប្រាស់។
 
 
 

ភ្ជាប់