វគ្គបណ្តុះបណ្តាល EPCM

ពេលព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានរៀបចំ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី "វិស្វកម្ម លទ្ធកម្ម និងការគ្រប់គ្រងការ សាងសង់ ប្រព័ន្ធជីវឧស្ម័នខ្នាតធំ (EPCM) " តាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនសរុបជាង ៥០ នាក់ ដូចជា រាជរដ្ឋាភិបាល, វិទ្យាស្ថានអប់រំ, កសិដ្ឋានចិញ្ចឹម,ក្រុមម៉ៅការសំណង់ និងសម្ភារៈជីវឧស្ម័ន,អ្នកស្រាវជ្រាវ និងក្រុមប្រឹក្សាយោគបល់ដែលពាក់ព័ន្ធ។ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវមូលដ្ឋានគ្រឹះល្អៗ ពាក់ព័ន្ធការដំណើរធ្វើ EPCM លើប្រព័ន្ធជីវឧស្ម័ន ដូចជា វិធីសាស្ត្រប្រមូល និងរៀបចំទិន្ន័យ ដំណើរលទ្ធកម្មលើប្រព័ន្ធជីវឧស្ម័ន និងគម្រូរៀបចំលំអិតលើរបាយការណ៍វាយតម្លៃបច្ចេកទេស និងហិរញ្ញវត្ថុលើប្រព័ន្ធជីវឧស្ម័ន។ សរុបមក សិក្ខាសាលានេះ បានប្រពឹត្តទៅយ៉ាងជោគជ័យនិងធានាសុវត្ថិភាព ជៀសឆ្ញាយពីកូវីដ ១៩ ។

 

លោក អ្នកអាចទាញយកឯកសារតាមរយៈ https://drive.google.com/drive/u/0/folders/1ef6RX-MYzeQwMt0kN9ggRFezAUGjhE38


ភ្ជាប់