សមាជិកBTICទទួលការបណ្តុះបណ្តាលស្តីពីការសិក្សាសម្ធិលទ្ធភាពលើជម្រើសនានាក្នុងការប្រើប្រាស់ជីវឧស្ម័ន

សមាជិកនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC)បានទទួលការបណ្តុះបណ្តាលស្តីពីជម្រើសនានាក្នុង ការប្រើប្រាស់ជីវឧស្ម័ន (ក្រៅពីការយកជីវឧស្ម័នទៅបម្លែងថាមពល)ដែលចេញពីប្រភពផ្សេងៗ។ វគ្គបណ្តុះបណ្តាល ធ្វើឡើងនាថ្ងៃទី២៧ ខែមិនាដល់ថ្ងៃទី៤ ខែមេសា ដោយជំនាញការអន្តរជាតិរបស់សមាគមជីវឧស្ម័នអាល្លឺម៉ង់ (FvB)។ ការបណ្តុះបណ្តាលនេះធ្វើឡើង តាមរយៈទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រកែច្នៃដំឡូងមី រោងចក្រកែច្នៃកៅស៊ូ និងទីលានចាក់សំណល់ក្នុងគោលបំណងដើម្បី បង្ហាត់បង្ហាញដល់សិក្ខាកាមទាំងអស់ពីរបៀបកំណត់ទីតាំងដើម្បីសិក្សា សម្ធិលទ្ធភាគ ការវិភាគទិន្នន័យ និង ការចងក្រងរបាយការណ៍ស្តីពីជម្រើសនានាក្នុងការប្រើប្រាស់ជីវឧស្ម័ន ។ ការបណ្តុះបណ្តាលផ្នែកទ្រឹស្តី ក្រៅពីសមាជិកBTIC មានសិក្ខាកាមផ្សេងៗទៀតរួមមាន មន្រ្តី សាស្រ្តាចារ្យ និស្សិតនៃមហាវិទ្យាល័យ វិស្វកម្មកសិកម្ម និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ កម្មវិធីឡជីវឧស្ម័នជាតិ និង ក្រុមហ៊ុនឯកជនដែលធ្វើការងារទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ដែលសរុបទាំងអស់ចំនួន២២នាក់។