មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពី

ពេលព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពី" ការគាំទ្រផ្នែកហិរញ្ញប្បទាននៃធានាគារ/គ្រឹស្ថានមីក្រូហិរញ្ញវត្ថុលើប្រព័ន្ធជីវឧស្ម័នខ្នាតធំនៅកម្ពុជា" តាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបជាង ៣០ នាក់ មកពីបណ្តា ស្ថាប័នរាជរដ្ឋាភិបាល,ធនាគារ,មីក្រូហិរញ្ញវត្ថុ,ម្ចាស់ជំនួយអន្តរជាតិ(ADB) អ្នកស្រាវជ្រាវ, កសិដ្ឋានចិញ្ចឹមសត្វ,សមាគមន៍អ្នកចិញ្ចឹមជ្រូកកម្ពុជា និងវិស័យឯកជន ។ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវការយល់ដឹងស្តីពី ទិដ្ឋភាពទូទៅនៃការវិនិយោគប្រព័ន្ធជីវឧស្ម័ន និងលទ្ធភាពគាំទ្រហិរញ្ញប្បទាន លើការវិនិយោគប្រព័ន្ធជីវឧស្ម័ននៅកម្ពុជា។

 

 


ភ្ជាប់