ទិដ្ឋភាពសង្គម និងច្បាប់នៃការអភិវឌ្ឍគម្រោងជីវឧស្ម័ននៅកម្ពុជា

ពេលព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានរៀបចំ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី "ទិដ្ឋភាពសង្គម និងច្បាប់នៃការអភិវឌ្ឍគម្រោងជីវឧស្ម័ននៅកម្ពុជា " តាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបជាង ៣០ នាក់ មកពីបណ្តា ស្ថាប័នរាជរដ្ឋាភិបាល, អ្នកធ្វើគោលនយោបាយ,អ្នកស្រាវជ្រាវ, កសិដ្ឋានចិញ្ចឹមសត្វ វិស័យឯកជន និងក្រុមប្រឹក្សាយោគបល់ផ្នែកបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវការយល់ដឹង អំពីក្រមខណ្ឌផ្នែកសង្គម និងច្បាប់នៃការអនុវត្តគម្រោង ជីវឧស្ម័ន ស្វែងយល់អំពីនិតិវិធីនៃការបង្កើតកសិដ្ឋានចិញ្ចឹមសត្វនៅកម្ពុជា និងយល់ដឹងអំពីសុវត្ថិភាពនៃប្រព័ន្ធជីវឧស្ម័ន និង ការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃប្រព័ន្ធជីវឧស្ម័ន ។ សរុបមក សិក្ខាសាលានេះ បានប្រពឹត្តទៅយ៉ាងជោគជ័យនិងធានាសុវត្ថិភាព ជៀសឆ្ញាយពីកូវីដ ១៩ ។

 

 


ភ្ជាប់