មជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាមជ្ឈមណ្ឌលផ្តល់សេវាប្រឹក្សាបច្ចេកទេសរាប់បញ្ចូលទាំងការបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធនានាដូចជា កសិដ្ឋានចិញ្ចឹមជ្រូក អ្នកអភិវឌ្ឍន៍គម្រោង វិនិយោគិន អ្នកធ្វើគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវ ព្រមទាំងក្រុមហ៊ុនវិស្វកម្មក្នុងស្រុក។ មជ្ឈមណ្ឌលនឹងរួមចំណែកដល់ការអភិវឌ្ឍថាមពលជីវឧស្ម័នដែលជាប្រភពថាមពលស្អាតនៅតាមកសិដ្ឋានដើម្បីគាំទ្រអគ្គិសនីកម្មជនបទ ព្រមទាំងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បច្ចុប្បន្ននៅកម្ពុជា ប្រភពថាមពលនេះនៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ។
មជ្ឈមណ្ឌល BTIC ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង "កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ" ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការយូនីដូជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF)។ មជ្ឈមណ្ឌលនេះត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ហើយមានទីតាំងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។
គោលបំណង BTIC រួមមាន៖
ដើម្បីចូលរួមជំរុញការស្រាវជ្រាវ និងបង្កើនសមត្ថភាពដល់និស្សិតដែលកំពុងសិក្សាលើជំនាញពាក់ព័ន្ធ មជ្ឈមណ្ឌល BTIC នឹងគាំទ្រ និស្សិត ចំនួន ០៥ រូប ធ្វើការស្រាវជ្រាវទាក់ទងនឹងជីវឧស្ម័ន។ ប្រធានបទអាទិភាពនៃការស្រាវជ្រាវមានដូចខាងក្រោម៖
<>---------------លិខិតបង្ហាញចំណាប់អារម្មណ៍នៃការស្រាវជ្រាវ (Motivation Letter) ចំនួន០១ច្បាប់ ជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយបញ្ជាក់ទីតាំងដែលនឹងធ្វើការស្រាវជ្រាវច្បាស់លាស់
<>--link ឬទំនាក់ទំនងមកកាន់ការិយាល័យ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ ដែលមានអាសយដ្ឋាននៅមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬ ទូរស័ព្ទលេខ (855) 93 730 989 / 89 525 069 ឬ អ៊ីម៉ែល btic@rua.edu.kh ។