ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ការស្រាវជ្រាវ សារណាថ្នាក់បរិញ្ញាបត្រ

មជ្ឈមណ្ឌល​បច្ចេកវិទ្យានិងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម គឺជា​មជ្ឈមណ្ឌល​ផ្តល់សេវា​ប្រឹក្សា​​បច្ចេកទេស​រាប់បញ្ចូលទាំងការបណ្តុះបណ្តាលដល់​អ្នកពាក់ព័ន្ធនានា​ដូចជា កសិដ្ឋាន​ចិញ្ចឹមជ្រូក អ្នកអភិវឌ្ឍន៍គម្រោង វិនិយោគិន អ្នកធ្វើគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ​ និងអ្នកស្រាវជ្រាវ ព្រមទាំងក្រុមហ៊ុនវិស្វកម្មក្នុងស្រុក។  មជ្ឈមណ្ឌល​នឹង​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​ថាមពល​ជីវឧស្ម័ន​ដែល​ជា​ប្រភព​ថាមពល​ស្អាតនៅតាមកសិដ្ឋានដើម្បីគាំទ្រអគ្គិសនីកម្មជនបទ ព្រម​ទាំង​រួម​ចំណែក​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់។ បច្ចុប្បន្ន​នៅកម្ពុជា ​ប្រភពថាមពលនេះនៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ។

មជ្ឈមណ្ឌល BTIC ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និង​សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង  "កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ" ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​អង្គការយូនីដូ​ជាមួយ​នឹង​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​បរិស្ថាន​ពិភព​លោក (GEF)។ មជ្ឈមណ្ឌលនេះត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​មហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។

គោលបំណង BTIC រួមមាន៖

  • កសាងសមត្ថភាពខាងបច្ចេកទេសថ្នាក់ជាតិ
  • ផ្សព្វផ្សាយចំណេះដឹងស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ
  • បង្កើតបណ្តាញទំនាក់ទំនងជាមួយមជ្ឈមណ្ឌលជីវឧស្ម័ននានា និងភាគីពាក់ព័ន្ធនៅក្នុងតំបន់
ដើម្បីចូលរួមជំរុញការស្រាវជ្រាវ និងបង្កើនសមត្ថភាពដល់និស្សិតដែល​កំពុង​សិក្សា​លើ​ជំនាញ​ពាក់ព័ន្ធ មជ្ឈមណ្ឌល BTIC នឹង​គាំទ្រ​ និស្សិត ចំនួន ០៥ រូប ធ្វើការស្រាវជ្រាវ​ទាក់ទងនឹងជីវឧស្ម័ន។ ប្រធាន​បទអាទិភាព​នៃ​ការ​ស្រាវជ្រាវ​មាន​ដូច​ខាង​ក្រោម​៖
<>---------------លិខិតបង្ហាញចំណាប់អារម្មណ៍នៃការស្រាវជ្រាវ (Motivation Letter) ចំនួន០១ច្បាប់ ជាភាសាខ្មែរ ឬភាសាអង់គ្លេស ដោយបញ្ជាក់ទីតាំងដែលនឹងធ្វើការស្រាវជ្រាវច្បាស់លាស់
<>--link  ឬទំនាក់ទំនងមកកាន់ការិយាល័យ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ ដែល​មាន​អាសយដ្ឋាន​នៅ​មហាវិទ្យាល័យវិស្វកម្មកសិកម្ម​ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬ ទូរស័ព្ទលេខ (855) 93 730 989 / 89 525 069  ឬ អ៊ីម៉ែល btic@rua.edu.kh ។

 


ភ្ជាប់