BTICទទួលបានប្រព័ន្ធជីវឧស្ម័នខ្នាតតូចដំបូងដើម្បីសិក្សាស្រាវជ្រាវជីវឧស្ម័ន

ប្រព័ន្ធជីវឧស្ម័នខ្នាតតូចដំបូងត្រូវបានបង្កើតឡើងដោយ BTICក្រោមការផ្តល់យោបល់របស់ជំនាញការអន្តរជាតិជីវឧស្ម័ន។

ប្រព័ន្ធជីវឧស្ម័នខ្នាតតូចសាកល្បងនេះនឹងបម្រើឱ្យគោលបំណងនៃការស្រាវជ្រាវទាក់ទងនឹងការសិក្សាសក្តានុពលផលិតជីវឧស្ម័ន / ឧស្ម័នមេតាន 

ការចម្រោះឧស្ម័នដោយប្រើវិធីបញ្ជូលខ្យល់ចូលក្នុងអាងប្រព្រឹតិ្តកម្ម និងវិធីសាស្ត្រខាងក្រៅតាមរយៈធុងចម្រោះសំដៅការដកចេញនូវប្រភេទសារធាតុជូ(H2S)​ការប្រើប្រាស់ជីវឧស្ម័នក្នុងម៉ាស៊ីន ឬចង្រាន និងការសិក្សាលើការគ្រប់គ្រងកាកសំណល់ចេញពីអាងប្រព្រឹតិ្តកម្ម  ។ 

លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវប្រើក្នុងគោលដៅពង្រឹងចំណេះដឹងផ្នែកបច្ចេកទេសរបស់សមាជិកនៃមជ្ឈមណ្ឌលនៅក្នុងការងារពាក់ព័ន្ធនឹងជីវឧស្ម័នខ្នាតធំ។ ជាមួយគ្នានេះដែរ លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវបានផ្សព្វផ្សាយដល់សាធារណជនដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យជីវឧស្ម័នខ្នាតធំក្នុងចំណោមពួកគេផងដែរ។


ភ្ជាប់